Click to Watch in HD > អតីតនៃថ្ងៃស្អែក (the Past of Tomorrow)

Watch ខ្សែភាពយន្តខ្នាតខ្លី រឿង អតីតនៃថ្ងៃស្អែក បានផ្តួចផ្តើមផលិត រួមផលិត ផលិត និងចូលរួម សហការផលិត ឧបត្ថម្ភ និងសម្តែង ដោយ អតីត-បច្ចុប្បន្នសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ គ្រប់ជំនាន់។ នេះជាខ្សែភាពយន្នដែលបង្ហាញអនុស្សាវរីយ៍ និងវិន័យដ៏តឹងរឹងរបស់គណៈគ្រប់គ្រងសាលា និងដើម្បីអបអរពិធីជួបជុំអតីតសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ថ្ងៃទី25 ឧសភា ឆ្នាំ2013។ ក្នុងនាមអ្នកនិពន្ធ-អ្នកដឹកនាំរឿង ក្រុមផលិតនិងតួសម្តែងសូមអំណរគុណចំពោះការគាំទ្រខ្សែភាពយន្ត ជាពិសេសសូមកោតសរសើរនិងថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ដែលផ្តួចផ្តើម និងរៀបចំឲ្យមានការផលិត ថ្លែងអរគុណចំពោះឯកឧត្តម គឹម សន្តិភាព ឯកឧត្តម រិន វីរៈ ឯកឧត្តមស៊ូនី វង្សវិសិដ្ឋិ ឯកឧត្តមឈឿន កុសលវិរៈ ដែលបានជួយប្រឹក្សា និងឧបត្ថម្ភការផលិត ក៏ដូចជាថ្លែងអំណរគុណចំពោះលោកនាយក មូ ស៊ុយហេង និងនាយករង អ៊ីវ សៅសុខា ដែលសហការនិងសម្របសម្រួលការផលិតយ៉ាងពេញទំហឹង ក៏ដូចជាអរគុណចំពោះតួសម្តែងទាំងអស់ ជាអតីត-បច្ចុប្បន្ន សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ។

Youtube Channel / Bigreel Film
Loading